លោក ថុន បូរ៉ា គឺជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ខេអេច លែន ឯ.ក ដែលត្រូវបានបង្កើតឡើង និងចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច។ លោក គឺជាថ្នាក់ដឹកនាំដែលមានភាពប៉ិនប្រសប់និងឆ្លាតវៃ ថែមទាំងមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំផងដែរ។
លោកអគ្គនាយក ថុន បូរ៉ា មានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំក្រុមហ៊ុនដើម្បីអភិវឌ្ឍអចលនទ្រព្យ ដូចជា ដីឡូតិ៍ ផ្ទះល្វែង ផ្ទះវីឡា ខុនដូ រីសត អគារពាណិជ្ជកម្ម ប្រកបដោយភាពទំនើបទាន់សម័យដើម្បីបំពេញតំរូវការអតិថិជនក្នុងបរិបទសាកលភាវូបនីយកម្ម។
“អតិចិជននឹងទទួលបាន ភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ពីក្រុមហ៊ុន ខេអេច លែន ព្រោះក្រុមហ៊ុនតែងតែផ្ដល់ជូននូវ គុណភាព គុណតម្លៃ និងឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថជន”
ដោយមានការគាំទ្រយ៉ាងពេញទំហឹង ក្រុមហ៊ុន ខេអេច លែន កំពុងរីកចំរើនឥតឈប់ឈរ ក្លាយជាក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ព្រមទាំងមានផែនការវិនិយោគគម្រោងសាងសង់បុរីនៅក្នុងពេលឆាប់ៗនេះផងដែរ។

CEO & Founder of KH Land Co,. LTD
